(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១.​ វិមានក្រឹមឡាំងធានាថា អ្នកកាសែតបរទេសនៅតែអាចបំពេញការងារបានធម្មតា ក្នុងប្រទេសរុស្ស៉ី ក្រោយការចាប់ខ្លួនអ្នកកាសែតអាមេរិក

២. លោក លូកាសិនកូ៖ រុស្ស៉ីអាចដាក់ពង្រាយមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM នៅបេឡារុសតែម្តងក៏បានដែរ ប្រសិនបើចាំបាច់

៣. កងទ័ពហ្វីលីពីននិងអាមេរិក រួមគ្នាធ្វើលំហាត់បាញ់គ្រាប់ពិត កំលុងសមយុទ្ធយោធា ដែលមានរយៈពេល៣សប្តាហ៍

៤. អតីតអនុប្រធានាធិបតីអាមរិក Mike Pence ថា ការចោទប្រកាន់លោក ត្រាំ ផ្ញើសារដ៏អាក្រក់មួយអំពីប្រព័ន្ធយុត្តិធម៌អាមេរិក

៥. ទីក្រុងហុងកុងច្រានចោលរបាយការណ៍អាមេរិក ដែលរិះគន់អំពីការបង្រ្កាបសិទ្ធិសេរីភាព

៦. សម្តេចប៉ាប ហ្រ្វង់ស៉ីស យាងចេញពីមន្ទីរពេទ្យវិញ និងមានបន្ទូលលេងសើចថា «ខ្ញុំនៅរស់ទេ»