(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ២ករណី និងដឹកជញ្ជូនរក្សាទុក៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៨៨០ករណី ឃាត់មនុស្ស៤៥១៥នាក់ (ស្រី២៩២នាក់)៕