(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្ដេចតេជោ ហ៊ុន សែន៖ ការចុះជួបកម្មករនិយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងសុខទុក្ខ និងស្ថានភាពការងារ

២៖ អ៊ុយក្រែន បាញ់ទម្លាក់មីស៉ីល ១០គ្រាប់និងដ្រូន ២០គ្រឿង ក្នុងការវាយប្រហាររបស់រុស្ស៉ី រយៈពេល២៤ម៉ោងចុងក្រោយនេះ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនី ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ចាប់អនុវត្តន៍ពីខែសីហា, ម្នាក់ៗទទួលបាន ១លាន ៥២ម៉ឺនរៀល

៤៖ រុស្ស៉ីបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់ យន្តហោះទម្លាក់គ្រាប់បែកអាមេរិកជាថ្មីម្តងទៀត នៅសមុទ្របាល់ទិច ក្នុងសប្តាហ៍នេះ

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ ស៉ីហ្គេមនៅកម្ពុជា ចំណាយថវិកាតិចជាងប្រទេសផ្សេង តែទទួលលទ្ធផលល្អ និងបន្សល់កេរ្ដិ៍ឈ្មោះសម្រាប់អ្នកជំនាន់ក្រោយ

៦៖ មនុស្សជំនិតលោក ពូទីន ព្រមានថា លោកខាងលិចកំពុងមើលស្រាលហានិភ័យនុយក្លេអ៊ែរ ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន

៧៖ សម្តេចតេជោ ហ៊ុន សែន៖ មានតិរច្ឆានមួយទៅពីរក្បាលប៉ុណ្ណោះ ដែលមើលមិនឃើញសមិទ្ធផលរបស់ជាតិ

៨៖ ជប៉ុន បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៉ី និងថ្កោលទោសការដាក់ពង្រាយនុយក្លេអ៊ែរ នៅបេឡារុស

៩៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បន្តផ្សាយឱ្យបានទូលំទូលាយព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម ដូចការផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម

១០៖ ក្រឹមឡាំង៖ រុស្ស៉ី ដឹងថាត្រូវធ្វើបែបណាហើយ ក្រោយអ៊ុយក្រែនថាលោក ពូទីន ជាមនុស្សទី១ ដែលត្រូវសម្លាប់

១១៖ សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជាជិត១៧លាននាក់ ជឿជាក់លើការខំប្រឹងរបស់កីឡាករជម្រើសជាតិក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

១២៖ សហរដ្ឋអាមេរិក ចោទថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner ផ្គត់ផ្គង់មីស៊ីលឱ្យទាហានប៉ារ៉ា នៅស៊ូដង់

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ ពិការភាពរបស់សម្តេច បានក្លាយជាកម្លាំងចិត្តមួយឱ្យសម្តេចវាយផ្តួលរំលំខ្មែរក្រហមរហូតបានជោគជ័យ

១៤៖ សហរដ្ឋអាមេរិក គ្រោងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មី ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស មិនបានចែងថា កម្ពុជាត្រូវតែមានបក្សប្រឆាំងនោះទេ

១៦៖ វិភាគអន្តរជាតិ៖ ឱ្យ F-16 អ៊ុយក្រែន ជាជម្រើសល្អ តែនឹងក្លាយជាការតស៊ូយ៉ាងលំបាក


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)