(ភ្នំពេញ)៖ ​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​ដែល ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពីសា​កល​វិទ្យាល័យ ​គ្រើ​ក ​(Krirk ​University) ​របស់​ប្រទេស​ថៃ ​នា​ពេលនេះ​, ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស ​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ស្មោះ​អស់ពី​ដួងចិត្ត ​និង​បួងសួង​ដល់​ទេវតា ​និង​វត្ថុ​ស័ក្ត​សិទ្ធ​លើ​លោក ​សូម​ប្រសិទ្ធពរ​ជ័យ​ដល់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍ ​កម្លាំង​ពលាំង​មាំមួន ​ជន្មាយុ​យឺនយូរ ​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។​

​សូម​ទេវតា​តាម​ជួយ​បី​ថែរក្សា ​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ព្រមទាំង​បុត្រា​-​បុត្រី ​និង​ចៅប្រុស​-​ចៅស្រី ​ជួប​តែ​សុភមង្គល ​វិបុលសុខ​គ្រប់ប្រការ ​និង ​ប្រកបដោយ​ពុទ្ធពរ​ទាំង ​៤ប្រការ​គឺ ​អាយុ ​វណ្ណៈ ​សុខៈ ​ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕