(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១៣នាក់, របួសស្រាល១៤នាក់ និងរបួសធ្ងន់២៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៥គ្រឿង, រថយន្ដធំ៤គ្រឿង និងរថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនគោរសិទ្ធិ, មិនប្រកាន់ស្ដាំ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៩៧លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨៦នាក់ របួសធ្ងន់១៩១នាក់ និងរបួសស្រាល៩១នាក់៕