(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ»

ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១-ស្ថិតក្នុងខណ្ឌ ជ្រោយចង្វារ, ២-ខណ្ឌសែនសុខ, ៣-ខណ្ឌដូនពេញ, ៤-ខណ្ឌចំការមន និងទី៥-ខណ្ឌ៧មករា ។

គួរបញ្ជាក់ថា៖ យោងតាមរបាយការណ៍លទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរ ក្នុងស្ថានភាពស្រវឹងចំនួន ១៣នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូ ១២នាក់ និងអ្នកបើកបរថយន្តម្នាក់៕