(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានចេញសេចក្តីបំភ្លឺមួយ បន្ទាប់ពីមានការផ្សព្វផ្សាយថា «រដ្ឋាភិបាលអាល្លឺម៉ង់ នឹងឈប់ផ្តល់ជំនួយផ្នែកកិច្ចការដីធ្លីដល់ប្រទេសកម្ពុជា»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដែលចេញនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ភាគីអាល្លឺម៉ង់ លើកម្មវិធីលើដីធ្លីជំហានទី២ នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី មិនមែនដោយសារមូលហេតុបរាជ័យនោះទេ ។

ក្រសួងដែនដីបានអះអាងថា ក្រសួងនៅបន្តទទួលជំនួយលើកិច្ចសហប្រតិបត្តិការ បច្ចេកទេសពីភាគីអាល្លឺម៉ង់រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ លើគម្រោងលើកកម្ពស់ជីវភាពរស់នៅនិងសន្តិសុខស្បៀង ដោយផ្តោតលើការងារបែងចែកដីសម្បទានសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសន្តិសុខស្បៀងប្រកបដោយ និរន្តភាព សម្រាប់ប្រជាពលរដ្ឋ ដែលបានទទួលដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ធំ ថែមទៀត ។


ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី៖