(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានធ្វើការអំពាវនាវដល់ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមាន​ភាពប្រុងប្រយ័ត្នខ្ពស់ក្នុងឱកាសចូលឆ្នាំចិននេះ, មិនត្រូវដឹកលើកកំណត់សំពីងសំពោង ឬមិនត្រូវឋិតក្នុងសា្ថនភាពស្រវឹងនោះឡើង ដើម្បីជៀសវាងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ប្រធាននាយកដ្ឋានរូបនោះបានចេញសេចក្តីអំពាវនាវ ដល់សាធារណជនយ៉ាងដូច្នេះថា៖ «សូមមេត្តាបើកបរដោយប្រុងប្រយត្ន័ខ្ពស់ ក្នុងឱកាសចូលឆ្នាំ ចិន វៀតណាម ដូចជា មិនត្រូវដឹកលើកកំណត់ សំពីងសំពោង ឬមិនត្រូវឋិតក្នុងសា្ថនភាពស្រវឹង»