(ភ្នំពេញ)៖ លោក តែ ហាំង ដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទើបនឹងតែងតាំងជាប្រធានប្រតិ បត្តិបក្សប្រចាំខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នោះ បានសុំលាលែងពីតំណែងវិញហើយ។

នៅក្នុងលិខិតទូលថ្វាយសម្តេចក្រុមព្រះនៅថ្ងៃទី០៧ ខែកុម្ភៈ នេះ លោក តែ ហាំង បានបញ្ជាក់ថា ការលាលែងនេះ ដោយសារសុខភាពពុំគ្រប់គ្រាន់ក្នុងការបម្រើការងារបក្ស។

សូមបញ្ជាក់ថា នៅដើមខែកុម្ភៈ នេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលជាកេរដំណែលស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានជួបព្យុះកំណាចជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំកំពូលក្នុងបក្ស សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ បានខ្វែងគំនិតគ្នា រហូតជំរុញឲ្យលោក ញឹក ប៊ុនឆៃ ដឹកដៃបក្ខពួកលោកជាច្រើននាក់ ដើរចេញពីបក្ស ទៅបង្កើតបក្សថ្មី៕