(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោង«អាគារប៊ូឌីញស» ដើម្បីត្រួតពិនិត្យ លើការសាងសង់អាគារប៊ូឌីញដ៏ចំនាស់មួយនេះ។

ក្នុងសេចក្តីសម្រេច បានបញ្ជាក់ឲ្យឃើញថា គណៈកម្មការរៀបចំគម្រោង«អាគារប៊ូឌីញស» គឺមានលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន និងមានលោក ប៉ែន សុផល រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី​ជាអនុប្រធាន រួមនឹងសមាជិកសមាជិកា ១២នាក់បន្ថែមទៀត។

នៅក្នុងគណៈកម្មការនេះ ក៏មានការអនុគណៈកម្មការចំនួន២ទៀតជាសេនាធិការ ក្នុងនោះ មានអនុគណៈកម្មាការបច្ចេកទេស ដែលមានសមាសភាព២០រូប និងអនុគណៈកម្មការសម្រូលសម្រូលដែលមានសមាសភាព១២រូប៕

សូមអានសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖