(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់២០នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍២០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន២៣គ្រឿង រថយន្ដធុនតូចចំនួន៨គ្រឿង រថយន្ដធុនធំ៤គ្រឿង និងគោយន្ដ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៨លើក, មិនគោរពសិទ្ធ៥លើក, មិនប្រកាន់ស្ដាំ៣លើក,ប្រជែង១លើក និងស្រវឹង៣លើក។

សូមបញ្ជាក់ថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១៩៥លើក បណ្ដាលឲ្យមនុស្សស្លាប់៩៧នាក់ របួសធ្ងន់ចំនួន១៨៩នាក់ និងរងរបួសស្រាលចំនួន៩៤នាក់៕