(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពនៅក្នុង ពិធីប្រជុំបូកសរុបការងារក្រុមប្រឹក្សាជាតិដើម្បីស្រ្តី (ក.ជ.ក.ស) ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ នៅវិមានសន្តិភាព។

ពិធីនេះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ក្រសួងកិច្ចការងារនារី និងមន្រ្តីរាជការជាច្រើន៕