(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់១៩នាក់ និងរបួសស្រាល១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៦គ្រឿង រថយន្ដធុនតូចចំនួន៩គ្រឿង, រថយន្ដធុនធំ៤គ្រឿង, យានយន្ដផ្សេងៗ៣គ្រឿង និងអ្នកថ្មើជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, បត់គ្រោះថ្នាក់៣លើក, មិនគោរពសិទ្ធ១លើក, ស្រវឹង២លើក, កត្តាយាយន្ដ២លើក, មិនប្រកាន់ស្ដាំ១លើក​ និងប្រជែង៤លើក ។

សូមបញ្ជាក់ថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន២០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១០៨នាក់ របួសធ្ងន់ចំនួន១៨៨នាក់ និងរងរបួសស្រាលចំនួន៩៣នាក់៕