(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗបំផុតចំពោះជនទាំងឡាយដែលចង់ផ្តួលរំលំរដ្ឋាភិបាល ហើយសុខចិត្តកំចាត់ចោលជន​បង្កអសន្តិសុខ១០០-២០០នាក់ ដើម្បីធានាជីវិតប្រជាពលរដ្ឋ​ខ្មែររាប់លាននាក់ (Video inside) (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗនឹងសកម្មជនបក្សប្រឆាំង ដែលហ៊ានព្រមានកម្ទេចត្រកូល «ហ៊ុន» នៅពេលពួកគេឈ្នះឆ្នោត (Video inside) (ចុចអាន)
៣៖ រាជរដ្ឋាភិបាល ណែនាំឲ្យផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងនៅថ្ងៃ០៣-០៤​ មិថុនា ដើម្បីរក្សាសន្តិសុខសណ្តាប់នៅថ្ងៃបោះឆ្នោត (ចុចអាន)

៤៖ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការ​បោះឆ្នោត (ចុចអាន)

៥៖ ប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន នឹងចេញដឹកនាំសមាជិក​គណបក្ស​ប្រជាជនកម្ពុជា​ផ្ទាល់ មានចំនួនជាង១៥ម៉ឺននាក់ ហែក្បួន​ពេញរាជធានី​ភ្នំពេញ នៅថ្ងៃបិទយុទ្ធនាការ​រកសំឡេងឆ្នោត​ (ចុចអាន)

៦៖ គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា (ចុចអាន) 

៧៖ សេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់! (ចុចអាន)
៨៖ ក្រសួងការពារជាតិ៖ សេចក្តីថ្លែងការណ៍របស់ ខុមហ្វ្រែល គឺជាការលាបពណ៌ និងប្រមាថដល់កងយោធពលខេមរភូមិន្ទ (ចុចអាន)

៩៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អាស៊ីសេរីកំពុង​ចូលរួម​បំពេញ​បំណង​ទុច្ចរិត​របស់ Hacker ! នេះជាភស្តុតាង​សំខាន់ដែល​អាចស្វែងរក​ជនទុច្ចរិត និងអ្នកពាក់ព័ន្ធ​ក្នុងរឿងនេះ! (ចុចអាន)

១០៖ Facebook Fresh News កើនដល់ ២លាននាក់ហើយ ខណៈអ្នកប្រើប្រាស់​ App Fresh News មានចំនួនជិត១លាននាក់ ! (ចុចអាន)