(ភ្នំពេញ)៖ អភិបាលរងខេត្តពោធិ៍សាត់លោក កើត ឆែ និងលោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍នៃសហភាព សហព័ន្ធយុវជនកម្ពុជា ត្រូវនឹងតែងតាំងជាអភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃប្រកាសតែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញផ្លូវការជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្តន៍ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៅសាលារាជធានីភ្នំពេញ។

សូមជំរាបថា លោក ឃួង ស្រេង នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោម​អធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស  នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ​៕