(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមប្រកាសផ្សាយ សាធារណៈពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលចេញផ្សាយបានបញ្ជាក់ថា «ការប្រកាសលទ្ធផលផ្លូវការនេះ ចាក់ផ្សាយនៅលើទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ និងចាប់ពីម៉ោង១២៖៣០នាទីថ្ងៃត្រង់ រហូតដល់ប្រកាសលទ្ធផល បោះឆ្នោតគ្រប់ឃុំ-សង្កាត់អស់»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលឃុំ-សង្កាត់ភាគច្រើន រហូតដល់ជាង១ពាន់ ក្នុងចំណោមឃុំ-សង្កាត់ ១,៦៤៦ នៅទូទាំងប្រទេស៕

សូមអានសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖