(កណ្តាល)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចូលថ្វាយបង្គំ និងប្រគេនបច្ច័យបុណ្យ ក្នុងពិធីបូជាព្រះសព ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះចៅអធិការវត្តប្រជុំនទី (វត្តក្រពើហា) ដែលបានទទួលអនិច្ចធម្មកាលពីវេលាម៉ោង ១៩:៤០នាទី ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ ក្នុងព្រះជន្មាយុ ៤៨ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕