(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានបញ្ជាក់ឲ្យដឹងថា ដោយសារឥទ្ធរបស់កូនព្យុះតាឡាស និងប្រព័ន្ធសម្ពាធទាប បានធ្វើឲ្យប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលនឹងបង្កឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងទឹកបឹងទន្លេសាប បន្តកើនឡើងជាបបន្តបន្ទាប់ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកទន្លេដែលបន្តហក់ឡើង៕