(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ រួមមាន លោក រៀល ខេមរិន្ទ្រ , លោក អ៊ុ សំអាន និងលោក ថាច់ សេដ្ឋា ដែលទីប្រឹក្សារបស់លោក កឹម សុខា បានធ្វើសន្និសីទកាសែតមួយ នៅផ្ទះមេតា (Meta House) ស្តីពីការប៉ះទង្គិចគ្នា រវាងក្រុមតំណាងរាស្រ្ត ព្រះសង្ឃ យុវជនខ្មែរ ជាមួយនឹងអាជ្ញាធរនិងពលរដ្ឋវៀតណាម នៅខេត្តស្វាយរៀង កាលពីម្សិលមិញ។
នៅក្នុងសន្និសិទកាសែតនោះ លោក ថាច់ សេដ្ឋា បានបង្ហាញលិខិតពីសំណាក់សហគមន៍ខ្មែរកម្ពុជាក្រោម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយក្នុងលិខិតស្នើសុំឲ្យមានដំណោះស្រាយ បញ្ហាព្រំដែនជាមួយកម្ពុជា និងវៀតណាម។ (សូមអានលិខិតនៅខាងក្រោម)
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ មានអំពើហិង្សាមួយ រវាងប្រជាពលរដ្ឋ-ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹង អាជ្ញាធរ-ពលរដ្ឋវៀតណាម នៅចំណុចព្រំដែន ភូមិឆ្លោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បណ្តាលឱ្យលោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្ត CNRP រួមពលរដ្ឋខ្មែរ៩នាក់ ផ្សេងរៀងរងរបួស ចំណែកវៀតណាមត្រូវបានអាជ្ញាធរខេត្តស្វាយរៀង រាយការណ៍ថា របស់ធ្ងន់ស្រាល៨នាក់៕