(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបានបញ្ជាក់ថា ចាប់ពីពាក់កណ្តាលខែសីហានេះ  របាយទឹកភ្លៀងនឹងចាប់ផ្តើមធ្លាក់រាយប៉ាយឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បន្ទាប់ពីកូនរដូវប្រាំងបានកន្លងផុតទៅ៕