(កូឡាំឡាំពួរ)៖ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 រវាងក្រុមគោព្រៃ U22 កម្ពុជា ប៉ះ U22 វៀតណាមចាប់ផ្តើមហើយ ក្នុងវគ្គសន្សំពិន្ទុនៃពូល B នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នេះជាការប្រកួតលើកទី២របស់ក្រុមទាំងពីរ បន្ទាប់ពី១ប្រកួតបើកឆាកកម្ពុជា ចាញ់ហ្វីលីពីន ២-០ ឈរនៅលេខ៥ បណ្តោះអាសន្នក្នុងពូល គ្រាដែលវៀតណាមបានបំបាក់ U22 ទីម័រខាងកើត ដោយលទ្ធផល ៤-០ ឡើងឈរនៅកំពូលតារាង ស្របពេលថៃស្មើឥណ្ឌូនេស៊ី ១-១ ទទួលបាន១ពិន្ទុដូចគ្នា៕