(ភ្នំពេញ)៖ នៅម៉ោង១២៖១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវព្រះមនីវង្សកែង ផ្លូវ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានក្មេងទំនើង២ក្រុមបានឈ្លោះគ្នាយ៉ាងខ្លាំង រហូតមានការផ្ទុះអាវុធចំនួន៤គ្រាប់ បង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលយប់ តែការផ្ទុះអាវុធពីសំណាក់ក្មេងទំនើង ឈ្លោះគ្នានេះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គ្រានតែបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះនិងអ្នកដំណើរតាមផ្លូវតែប៉ុណ្ណោះ។

បន្ទាប់ពីបាញ់រួចហើយក្មេងទំនើងទាំងពីរក្រុមនោះ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បើតាមក្មេងដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថា មុនចេញទៅគឺឃើញភាគីម្ខាងបានរើសសំបកគ្រាប់ទៅ៣គ្រាប់ ដោយបន្សល់ទុកនៅកន្លែង១គ្រាប់៕