(ភ្នំុពេញ)៖ ហាងការ៉េម ដេរីឃ្វីន មានកិត្តិយសក្នុងការផ្តល់ជូននូវកម្មវិធីពិសេស ក្នុងការចែកជូនការ៉េមខូន ដោយឥតគិតថ្លៃ ​ចំនួន ៧០០ ដើម នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ល្ងាច នៅ​ ដេរីឃ្វីន សាខាបឹងកេង ក្នុងឱកាសខួប១ឆ្នាំដ៏ពិសេស។ លោកអ្នកក៏អាចរីករាយជាមួយនឹងការផ្តល់ជូន ការ៉េមវ៉ាហ្វលខូន ក្នុងតម្លៃពិសេសតែ $0.99 ប៉ុណ្ណោះ ក្នុងឱកាសដ៏ពិសេសនេះ។

គួរបញ្ជាក់​ដែរថា នៅ​ប្រទេសកម្ពុជា ​ហាង​កា​រ៉េម ដេរី​ឃ្វីន ​មាន ៧សាខា ​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​ សៀ​ម​រាប។ បច្ចុប្បន្ន​ហាង​កា​រ៉េម​ដេរីឃ្វីន មាន​​ជាង ៦៩០០​ហាង នឹង ៣២ប្រ​ទេស​ ទូ​ទំាងពិ​ភពលោក ក៏​ដូ​ចជា​មាន​ការ​ផ្តល់​ជូន​នូវ​ផលិត​ផល​​ជា​ច្រើន​ជម្រើស​ពី​កា​រ៉េម​ខូន វ៉ា​ហ្វល ប្ល៊ីហ្សាដ កា​រ៉េម​សាន់ដេ ម៉ូឡាតេ ការ៉េម​ក្រឡុក​ស្ម៊ូតធី អាយ​ស្គ្រីម​ខេក​ ដែលមានជម្រើស​រស​ជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ ​និង​រសជាតិ​ហត​ដកបែប​អាមេរិក ដ៏​ល្បី​ល្បាញ​ ៧ រសជាតិផ្សេងៗទៀត។

ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោក ពីសហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)​ និងហាងសាច់អាំង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza ) ៕