(មណ្ឌលគិរី)៖ ជនសង្ស័យពីរនាក់ ត្រូវបាននគរបាលស្រុកអូររាំង ចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធទៅនឹងករណីរំលោភបូក ទៅលើស្រីម្នាក់ ដែលបានធ្វើចំការជាមួយគ្នា នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង នាម៉ោង១១៖២២នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។
លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ចាន់នី សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិព្រៃវែង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងទី២-ឈ្មោះ កូយ សំខាន់ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិក្បាលទឹក ឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ។ ចំណែកនារីរងគ្រោះ ឈ្មោះ ហ.ល.អ ភេទស្រីអាយុ២១ឆ្នាំ ទីលំនៅភូមិបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានធ្វើការបញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់៕