(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានបញ្ជាក់ជាផ្លូវការ នៅថ្ងៃទី១៣ ខែសីហា នេះថា នឹងមានការរុះរើគណៈរដ្ឋមន្ត្រី ដោយក្នុងនោះមានរដ្ឋមន្ត្រីមួយចំនួន ត្រូវបានផ្លាស់ប្ដូរដំណែង និងមន្ត្រីមួយចំនួនទៀត ត្រូវបានតែងតាំងដំណែងថ្មី នេះបើយោងតាមការចុះផ្សាយរបស់ Reuters ចេញផ្សាយនៅថ្ងៃនេះ។
«ខ្ញុំ នឹងផ្លាស់ប្ដូររដ្ឋមន្ត្រីមួយចំនួន ហើយរដ្ឋមន្ត្រីមួយចំនួនទៀត នឹងត្រូវបណ្ដេញចេញពីតំណែង» នេះជាសំដីរបស់លោក Prayuth Chan-ocha ថ្លែងប្រាប់ទីភ្នាក់ងារ Reuters។
លោក Prayuth Chan-ocha បានធ្វើរដ្ឋប្រហារ កាលពីខែឧសភា ឆ្នាំ២០១៤ ដោយបានទម្លាក់តំណែងលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា និងត្រូវបានតែងតាំងរូបលោកជានាយករដ្ឋមន្ត្រី កាលពីខែសីហា ឆ្នាំ២០១៤៕