(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រោយការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កាដូពិសេស២ ដល់ប្រជាពលរដ្ឋដោយអនុញ្ញាតឲ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវទៅក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មករាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះគឺជាឆ្នាំដែលកម្ពុជាទទួលបានជោគជ័យធំ ទៅលើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យក្នុងប្រទេស (ចុចអាន)

៣៖ គ.ជ.ប៖ បណ្តឹងទាំងអស់ មិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហាទេ (ចុចអាន)

៤៖ សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋ និងអ្នកនយោបាយខ្មែរ កុំលាបពណ៌ដាក់គ្នាក្រោយថ្ងៃបោះឆ្នោត រវាងអ្នកទៅបោះឆ្នោត និងអ្នកមិនចេញទៅបោះឆ្នោត (ចុចអាន)

៥៖ ពលរដ្ឋកត់សម្គាល់ឃើញថា ការបោះឆ្នោតឆ្នាំ២០១៨ ល្អប្រសើរជាងឆ្នាំ២០១៣ ទាំងមុន និងក្រោយការបោះឆ្នោតមិនភិតភ័យនោះឡើយ (ចុចអាន)

៦៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំពលរដ្ឋពីរបៀបការពារសុខភាពក្នុងរដូវធ្លាក់ភ្លៀង និងការទទួលអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងសម្រាលកូនរួច (ចុចអាន)

៧៖ មន្រ្តី២០៧នាក់ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែកក្កដា (ចុចអាន)

៨៖ ៧ខែឆ្នាំនេះ ភ្ញៀវទេសចរជាង១.៥លាននាក់ ទិញសំបុត្រចូលទស្សនាអង្គរ បានចំណូលជិត៧០លានដុល្លារ, ថវិកាជាង៣លានដុល្លារ ត្រូវបញ្ចូលក្នុងមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា (ចុចអាន)

៩៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមានបិទទឹកអតិថិជនដែលយឺតយ៉ាវ មិនបានមកបង់ប្រាក់តាមពេលវេលាកំណត់ក្នុងវិក្កយបត្រ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (International News)

​១៖ លោក ប្រាយុទ្ធ កំពុងស្នើអង់គ្លេសធ្វើបត្យាប័នបញ្ជូនខ្លួនលោកស្រី យីងឡាក់​ ស៊ីណាវ៉ាត់ ត្រឡប់មកប្រទេសថៃវិញ​ដើម្បី​ទទួលទោស! (ចុចអាន)

២៖ អាជ្ញាធរថៃចាប់ផ្តើមជម្លៀសប្រជាជន ខណៈទឹកទន្លេមេគង្គកំពុងកើនឡើងយ៉ាងគំហុក! (ចុចអាន)

៣៖ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក មិនគួរឱ្យទុកចិត្តទាល់តែសោះ! (ចុចអាន)

៤៖ សហភាពអឺរ៉ុប បង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរុស្ស៊ីចំនួន០៦ ជុំវិញស្ពានគ្រីមមៀ (ចុចអាន)

៥៖ ក្តៅគគុក! រុស្ស៊ីបង្ហាញ​សកម្មភាព​ធ្វើតេស្ត «មីស៊ីល​លឿនជាង​សំឡេង Kh-31 Supersonic» ដែលបាញ់​ចេញពីយន្តហោះ​ចម្បាំង​ដ៏មាន​ឥទ្ធិពល! (ចុចអាន)

៦៖ សហរដ្ឋអាមេរិក​នៅតែរំពឹង​ជានិច្ចថា កូរ៉េខាងជើង​នឹងធ្វើតាមពាក្យ​សន្យារបស់​ខ្លួន! (ចុចអាន)

៧៖ អ៊ីរ៉ង់ទាត់ចោលការចង់រៀបចំជំនួបកំពូលរវាងលោក ត្រាំ និងលោក រូហានី ហើយថែម​ទាំងអះអាងទៀតថា «ជារឿងដ៏អាម៉ាស់...» (ចុចអាន)

៨៖ ទីក្រុងឆ្លាតវ័យធ្វើពិសោធន៍ក្នុងប្រទេសចិន (ចុចអាន)

៩៖ តង់យក្សផលិតដោយរុស្ស៊ី នឹងបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Burning Man នៃរដ្ឋ Nevada សហរដ្ឋអាមេរិក! (ចុចអាន)

១០៖ ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ ជួបជុំគ្នាមុនពិព័រណ៍នាំចូលអន្តរជាតិចិន ឈានចូលមកដល់ (ចុចអាន)

១១៖ សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែរីក​ធំ! មហាយក្សចិន​ព្រមានវាយបក​ទៅកាន់សហរដ្ឋអាមេរិក​វិញ បើសិនជា​ហ៊ានដំឡើង​ពន្ធបន្ថែមទៀត​នោះ!​ (ចុចអាន)

១២៖ យកយន្តហោះ​ដ្រូនដើម្បីតាម​ដានបទល្មើស​ចរាចរណ៍ ជាវិធីសាស្ត្រ​ថ្មីមួយបែប​របស់ចិន! (ចុចអាន)

Fresh News TV​ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោកជូរ លឹមហួត, លោក វង់ វុធ, លោក អាន គន្ធធារ៉ា និងលោក វៃ ​ជីវ័ន៕