(បាងកក)៖ វិស័យធុរកិច្ចរបស់ប្រទេសថៃ បានស្វាគមន៍កិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញវិញជាលើកដំបូងក្នុងរយៈពេលជាង ៣ទសវត្សរ៍ ដោយពួកគេជឿងថា កិច្ចព្រមព្រៀងនេះអាចជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ រំពឹងថា ការនាំចេញទៅកាន់អារ៉ាប៊ីសាអ៊ូឌីត នឹងកើនឡើងដល់ ២,២ភាគរយនៃតម្លៃសរុប កើនឡើងពី ០,៦ភាគរយ ឬ ១,៥លានដុល្លារដែលសម្រេចបានកាលពីឆ្នាំមុន នៅពេលប្រទេសថៃបន្តធ្វើពាណិជ្ជកម្មឡើងវិញជាមួយអារ៉ាប៊ីសាអ៊ូឌីតឡើងវិញ។

លោក Sanan មានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ធំមួយដែលវិស័យឯកជនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ដំណើរទស្សនកិច្ចនេះអាចបង្កើតវឌ្ឍនភាពមួយក្នុងការស្តារសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសឡើងវិញ»

លោកថ្លែងថា ផលិតផលនាំចេញសំខាន់ៗរួមមាន រថយន្តនិងគ្រឿងបន្លាស់រថយន្ត អាហារនិងអាហារកែច្នៃ គ្រឿងចក្រ និងឧបករណ៍អេឡិចត្រូនិច។

លោកតាមលោក Sanan អារ៉ាប៊ីសាអ៊ូឌីតត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលរបស់តំបន់មជ្ឈិមបូព៌ា ហើយអារ៉ាប៊ីសាអ៊ូឌីត មានផែនការកាត់បន្ថយការពឹងផ្អែកលើប្រេង និងពង្រីកចូលទៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ផលិតផលនាំចូលសំខាន់ៗសម្រាប់អារ៉ាប៊ីសាអ៊ូឌីត រួមមាន គ្រឿងម៉ាស៊ីនឧស្សាហម្ម រថយន្តនិងគ្រឿងបន្លាស់រថយន្ត និងដែកនិងផលិតផលដែក ដែលស្មើនឹង ២៧,៥ភាគរយនៃការនាំចូលសរុប។ ក្នុងឆ្នាំ២០១៩ ប្រទេសថៃបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៤០លាននាក់ ដែលក្នុងនោះ ៧០ម៉ឺននាក់មកពីតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមានតែ ៣.៦០០០នាក់ប៉ុណ្ណោះដែលមកពីអារ៉ាប៊ីសាអ៊ូឌីត៕