(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគជាង៨លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ «Xiantong Wire and Cable Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។

២៖ «Neutralize (Cambodia) Industrial Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។

៣៖ «Cambodian Longwan Light Industry Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៨០នាក់។

៤៖ «LUUS KH CO., LTD.» គម្រោងបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ និងឧបករណ៍បរិក្ខារចម្អិនអាហារសម្រាប់ពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ១.៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៨០នាក់៕