(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ការអនុញ្ញាត លើការស្នើសុំជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ច ដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី១៥ ខែសីហា។

និយ័តករបរធនបាលកិច្ច បានបញ្ជាក់ថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានការអនុញ្ញាត ពីនិយ័តករបរធនបាលកិច្ច ជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល»

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបានចុះបញ្ជីជាបុគ្គលថែរក្សាសុវត្ថិភាពបរធន ក្នុងវិស័យមូលបតនៅនិយ័តករបរធនបាលកិច្ច ដើម្បីបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន និងបានស្នើសុំការអនុញ្ញាតបន្ថែម ពីនិយ័តករបរធនបាលកិច្ច ធ្វើជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ក្នុងវិស័យបរធនបាលកិច្ច។

បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្តល់សេវាពាក់ព័ន្ធ ក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គលអាចទំនាក់ទំនងទៅកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករបរធនបាលកិច្ច៖