(ភ្នំពេញ)៖ តារាចម្រៀងស្រីដើមទ្រូងមូលក្បំគួរជាទីទាក់ទាញដល់ក្រសែរភ្នែកបុរសៗទាំងពួង ឱ្យទ្រាំមិនបាននឹងសម្រស់ស៊ិចស៊ីរបស់នាង គឺ កញ្ញា រតនៈ ពិសី បច្ចុប្បន្នហាក់កាក់កបខ្លាំងនឹងវិស័យសិល្បៈ និងថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនថែរក្សាសម្រស់នានា និងច្រៀងក្នុងកម្មវិធីមួយចំនួន។ តារាស្រីដួងនេះ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង កាលពីពេលថ្មីៗនេះ ក្រោយពីបង្ហោះសារប៉ុន្មានឃ្លាក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រៀបបាននឹងមានរឿង ខឹង រកាំរកូសជាមួយនរណាម្នាក់។ តែនាងបាននិយាយថា គឺខឹងបុគ្គលិកធ្វើការនៅហាងសាឡនរបស់នាងមួយឆាវ ក៏បង្ហោះ ដើម្បីបន្ធូរអារម្មណ៍ទៅ ហើយនឹកឃើញថាអត់ប្រយោជន៍ក៏លុបទៅវិញ តែមិនមែនមានរឿងជាមួយគូស្នេហ៍ទេ ព្រោះបច្ចុប្បន្ននៅទំនេរ។

តារាចម្រៀងស្រីនិយមរាំក្រវីមិនសំចៃខ្លួនប្រាណនៅលើឆាកតន្រ្តីកំសាន្តស្ទើរគ្រប់កម្មវិធី រូបនេះបានថ្លែងប្រាប់ Khmer Talking ថា «ពាក់ព័ន្ធនឹងសារ ដែលបានបង្ហោះលើហ្វេសប៊ុកនេះ បើឱ្យទៅខឹងនឹងគូស្នេហ៍ គឺមិនអាចទៅរួចទេ ព្រោះបច្ចុប្បន្នអត់មានគូស្នេហ៍ និងនៅទំនេរតែម្តង ខណៈបុរសដែលស្រឡាញ់នាង គឺមានច្រើនចេះតែមកសារភាពជាហូរហែរ តែមិនទាន់មើលឃើញអ្នកណាមួយជាកំណាន់ចិត្ត និងអាចពឹងពាក់បាននាថ្ងៃអនាគត។  មានបុរសខ្លាំងដែលមកសារភាពស្រឡាញ់ថា ជាប្តីគេក៏មាន ដូច្នេះនាងមិនចង់បានឡើយ ខណៈបុរសដែលនាងចង់បានជាស្វាមី គឺនាងមិនប្រកាន់ថាជាពោះម៉ាយ ឬការងារអ្វីនោះទេ ត្រឹមតែដឹងយល់ចិត្តនាង មិនដើរលេងយប់ គឺបានហើយ»

តារាចម្រៀងស្រី សិចស៊ី ដែលកំពុងត្រៀមចម្រៀងថ្មីៗ ទាំងបទញាក់កន្រ្តាក់អារម្មណ៍ និងបទមនោសញ្ចេតនាសម្រាប់ទស្សនិជនជាច្រើនបទ កញ្ញា រតនៈ ពិសី បានសង្កត់ធ្ងន់ថា ទោះបីជានាងនិយមស្លៀកពាក់សិចស៊ីបញ្ចេញដើមទ្រូង និងសាច់សខ្ចីដល់ទស្សនិកជន រហូតដល់ពេលមើលហើយស្ទើរហូរទឹកមាត់ក្តី តែនាងសូមឱ្យទស្សនិកជនកុំគិតថា ការសិចស៊ីរបស់នាង ជាការទាក់ទាញ ដើម្បីប្រកបមុខរបរខុសច្បាប់អី តែផ្ទុយទៅវិញការសិចស៊ី ជាចំណងចំណូលចិត្តរបស់នាង តាំងពីដើមមកម្ល៉េះ។

ជាចុងក្រោយ កញ្ញា រតនៈ ពិសី បានថ្លែងអំណរគុណដល់ទស្សនិកជនគ្រប់រូប ដែលបានគាំទ្រនាង និងគាំទ្រស្នាដៃចម្រៀងរបស់នាងកន្លងមក នាងថា បើគ្មានទស្សនិកជនគាំទ្រទេ នាងក៏គ្មានថ្ងៃនេះដែរ។ មួយវិញទៀត នាងនឹងខឹងខំរកអ្វីដែលថ្មីៗ ជាពិសេសបញ្ចេញចម្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ទស្សនិកជន បន្ថែមទៀត៕