(ភ្នំពេញ)៖​ ស្រីស្អាត​សាច់សរ​ ដែលទស្សនិកជនសរសើរមិនដាច់ពីមាត់​ ថាជាស្រីស្អាតចិត្តល្អនោះ​ ពេលនេះបានដឹងការពិតហើយថាកញ្ញាជា​ តារាសម្តែងក្នុងផលិតកម្ម​ មហាហង្ស​ មានឈ្មោះថា​ កញ្ញា​ លីលី​ ហើយកញ្ញា​ គឺជាតារាសម្តែងសំខាន់​ នៅក្នុងរឿង​ «កាំបិតមុខ២»​ ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។

នៅលើបណ្តាញសង្គម​ Facebook ពេលនេះ​ កំពុងតែសរសើរមិនដាច់ពីមាត់​ ក្រោយពីនាងបាន​ បង្កើតកូនអោយ​ស្ត្រីអនាថាម្នាក់ នៅតាមដងផ្លូវត្រូវប្រជាពលរដ្ឋធ្វើដំណើរ​ នៅតាមដងផ្លូវ​ ឃើញហេតុការនេះបាននាំគ្នាជួយសង្គ្រោះ​ បឋមក្នុងនោះ កញ្ញាស្រស់ស្អាតម្នាក់បានបង្កើតដោយផ្ទាល់បង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៣​ ខែមករាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែង​ និងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។​ បានធ្វើឲ្យមានអ្នកសរសើរ​ ពីទឹកចិត្តល្អរបស់នាងមិនតិចនោះទេ។ ក្រោយពីផ្ទុះរឿងដ៏ប្រពៃនេះ ពេលនេះបានដឹងច្បាស់ហើយថា​ កញ្ញាស្រស់ស្អាតម្នាក់នោះគឺជាតារាស្រីសម្តែង​ ក្នុងរឿង​ «កាំបិត​មុខ២» របស់ផលិតកម្មមហាហង្ស​ ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។

ស្រីស្អាត​ចិត្តល្អយប់មិញនេះ​ គឺជាតារាសម្តែង​ កញ្ញា​ លីលី​ ប្រចាំផលិតកម្ម​ មហាហង្ស​ ហើយក៏ជាតារាសម្តែងក្នុងរឿង​ «កាំបិត​មុខ២» ដែលត្រៀមដាក់បញ្ចាំងឆាប់នេះផងដែរ។ ហើយនេះគឺជាការបង្ហាញពីសកម្មភាពសប្បុរសធម៌មួយ​ ហើយនាពេលកន្លងមក​ កញ្ញា​ក៏ធ្លាប់បានចូលរួមសកម្មភាពចែកអំណោយ​ និងជួយសង្គមផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ​ ម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន​ និងតារាសម្តែងស្រី​ កញ្ញា​ លីលី​ នឹងជួយចេញថ្លៃសម្រាកព្យាបាលដល់ស្ត្រីខាងលើ ហើយនិងជួយឧបត្ថម្ភជាថវិកាសម្ភារៈ ទៅដល់ស្ត្រីកំសត់និងកូនផងដែរ៕