(ថៃ)៖ ថ្មីៗនេះ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសសម្រាប់ទស្សនិកជន ដែលគាំទ្រក្រុមតារាចម្រៀងស្រី ដ៏ល្បីរបស់កូរ៉េ គឺBrackPink ខណៈក្រុមនេះ បានមកធ្វើការប្រគុំតន្រ្តីដ៏ធំមួយ នៅប្រទេសថៃដែលចាប់ផ្តើម ពីថ្ងៃទី១១ ដល់ទី១៣ ខែមករា ឆ្នាំ២០១៩។ ទន្ទឹមគ្នានេះ អ្វីដែលគ្រប់គ្នា ចាប់អារម្មណ៍ខ្លាំង គឺគេសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗរបស់ថៃ ជាច្រើន ទៅចូលរួមគាំទ្រ និងទស្សនាកការប្រគុំតន្រ្តីមួយនេះ ដែលបង្ហាញពីភាពស្និតស្នាលយ៉ាងខ្លាំង រវាង តារាកូរ៉េ និងថៃ។

វីដេអូចម្រៀងរបស់ BrackPink មានឈ្មោះថា «DDU-DU DUU-DU» ដែលមានការចូលទស្សនា ៥៥៩ លាននាក់ និងអាល់ប៊ុម «SOLO» មានអ្នកចូលទស្សនា ១៦២ លាននាក់ កំពុងតែល្បីល្បាញខ្លាំង ក្នុងស្រទាប់អ្នកគាំទ្រនៅប្រទេសថៃ ក្នុងនោះភាគច្រើននៃសិល្បករថៃ ក៏ចូលចិត្តចម្រៀងទាំងនោះដូចគ្នា មិនខុសពីទស្សនិកជនដទៃឡើយ។

យ៉ាងណាមិញ សម្រាប់ថ្ងៃប្រគុំតន្រី្តចុងក្រោយ របស់ BrackPink នៅប្រទេសថៃ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ គឺ មានតារាល្បីៗរបស់ថៃជាច្រើនមកគាំទ្រ ក្នុងនោះ គេឃើញមានវត្តមាន Bella Ranee Campen, Taew Natapohn, Mew Nittha, Yorch Yongsin, Third Lapat, Knomjean Kulamas, Dj Matoom, Great Sapol, និង Tor Thanpob ផងដែរ។

សកម្មភាពទាំងនេះ ធ្វើឱ្យមហាជនជាច្រើន កោតសរសើរដល់ទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់របស់តារាល្បីៗ ក្នុងប្រទេសថៃ ទៅលើតារា K-pop ដែលសុខចិត្តយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីចូលរួមទស្សនាការប្រគុំតន្រ្តីរបស់ក្រុមតារាចម្រៀងកូរ៉េ BlackPink ដែលបង្ហាញពីការគោរពស្រឡាញ់ គ្នាទៅវិញទៅមក មករើសអើងជាតិសាសន៍៕