(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលមានមូលដ្ឋានក្នុងខេត្តសៀមរាប បានបង្ហាញសមាជិកថ្មី១រូបបន្ថែមទៀតដែល ជាកីឡាករទី៦ ក្លឹបនាំចូលសម្រាប់ត្រៀមក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩ ខាងមុខនេះ។

កីឡាករ Ramos Alexis Damian លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ដែលមានកម្ពស់ ១,៩៤ សង់ម៉ែត្រ ធ្លាប់ជាកីឡាកររបស់ក្លឹបនៅលីគទី២អាហ្សង់ទីន Ferro កាលពីឆ្នាំ២០១៤ និងដើរប្រកបអាជីពដល់ ប្រទេសអេក្វាឌ័រ, អ៊ែលសាវាឌ័រ និងម៉ាលតា ជាដើម ក្នុងអំឡុង៥ឆ្នាំចុងក្រោយនេះ ការចូលរួមនេះផងដែរ នឹងនាំឲ្យរូបគេក្លាយជាកីឡាករអាហ្សង់ទីនដំបូងគេ ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា។

សម្រាប់នាពេលបច្ចុប្បន្ននេៈ ក្លឹបអង្គរថាយហ្គឺរ បាននាំចូលសមាជិកថ្មីចំនួន៦រូបមានកីឡាករ ជឿន ពិសិដ្ឋ និង ឡុង ភារ៉ាត ផ្ទេរពីសូលទីឡូអង្គរ អ្នកចាំទី យី ប៊ុនហេង អតីតសមាជិកថ្នាលយុវជនអាយុក្រោម១៩ឆ្នាំ ព្រះខ័នរាជស្វាយរៀង កីឡាករ Timothy Okereke និងយុវជន ចាន់ ហួង ដែលមានវ័យត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ៕