(កូរ៉េ)៖ នៅក្នុងបទសម្ភាសន៍មួយលើកញ្ចក់ទូរទស្សន៍ MBC អ្នករាយការណ៍ព័ត៌មានបានលើកឡើងថា K-Pop កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតដល់ Westlife ដែលជាក្រុមតារាចម្រៀងជនជាតិអៀរឡង់ សួរថាតើពួកគេអាចធ្វើការជាមួយ BTS ដែរឬទេ? ក្រុម Westlife បាន​ចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៨។

អាល់ប៊ុមចម្រៀងដំបូងរបស់ក្រុមនេះដូចជា Coast to Coast, World of Our Own, Unbreakable និង Turnaround ទទួលបានការគាំទ្រខ្លាំងនៅទូទាំងពិភពលោក ហើយ Westlife ក៏បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ផងដែរ បន្ទាប់ពីបទចម្រៀងរបស់ពួកគេជាប់ចំណាត់ថ្នាក់លេខមួយជាប់ៗគ្នា ចំនួន ៧បទ នៅក្នុងចក្រភពអង់គ្លេស។ ដោយឡែក BTS ទើបតែបានបំបែកឯកទគ្គកម្មនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Grammys សម្រាប់ក្រុម K-Pop ដំបូង ដែលបានបង្ហាញវត្តមាននៅទីនោះ។

អាល់ប៊ុមរាប់លានរបស់ BTS ត្រូវបានលក់ចេញគ្មានសល់ រហូតដល់បំបែកកំណត់ត្រាពិភពលោក ហើយពួកគេក៏ជា ក្រុម K-Pop ដំបូង ដែលបានឈ្នះ BBMA និងបានបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ Time ជាអ្នកដឹកនាំជំនាន់ក្រោយទៀតផង។ អ្នកគាំទ្រពិតជារំភើបចិត្តណាស់ ប្រសិនបើក្រុមតន្រ្តីទាំងពីរធ្វើការជាមួយគ្នានោះ វាពិតជាអស្ចារ្យ៕