(ក្រុងឡុងដ៍)៖ អតីតវីរបុរសបណ្តុះបណ្តាលយុវជននៅក្លឹបបិសាចក្រហម Manchester United លោក Eric Harrison បានទទួលមរណភាពហើយកាលពីថ្ងៃទី១៣ ខែកុម្ពៈ ឆ្នាំ២០១៩ ក្នុងវ័យ៨១ឆ្នាំ នាទីក្រុងឡុងដ៍។

បុរសសញ្ជាតិអង់គ្លេសរូបនេះបានកើតក្នុងឆ្នាំ១៩៣៨ ហើយលោកបានទទួលមរណភាពក្នុងឆ្នាំ២០១៩ ដោយ ត្រូវបានការកោតសរសើរពីមហាជនជាខ្លាំងពាក់ព័ន្ធនឹងការចំណាយពេលវេលានៃជីវិតរបស់លោក នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជន The Class of 92 និងបានចំណាយពេល ២៧ឆ្នាំនៅទឹកដី Old Trafford មុនដល់ថ្ងៃផុតរលត់ជីវិត។ គាត់បានព្យាយាមតតាំងជាមួយជំងឺវង្វេងដែលត្រូវក្រុមគ្រូពេទ្យបានរកឃើញតាំង ៤ឆ្នាំមុនមកម្ល៉េះ។

លោក Eric Harrison ត្រូវបានអតីតអ្នកចាត់ការជោគជ័យរបស់ក្លឹបខាងលើ លោក Sir Alex-Ferguson ផ្តល់តំណែងជាគ្រូបង្វឹកយុវជននៅឆ្នាំ១៩៨៦ ក្រោមការបង្វឹក និងដឹកនាំដោយបុរសខាងលើបានផលិតកីឡាករល្អៗជាច្រើន ដូចជា David Backham, Ryan Giggs, Paul Scholes, Nicholas Butt, Robbie Savage, Gary Neville និង Phil Neville ជាដើម៕