(ថៃ)៖ តារាសម្តែងជួរមុខប្រុសស្រីល្បីៗ ប្រចាំទូរទស្សប៉ុស្ដិ៍លេខ៣ របស់ថៃ ជាច្រើនដួង បានបង្ហាញវត្តមានជុំគ្នា​ ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ និងការតុបតែខ្លួនយ៉ាងស្រស់សោភា ក្នុងកម្មវិធីប្រចាំប៉ុស្ដិ៍មួយ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ មានឈ្មោះថា «Vic Big 3» ខណៈកម្មវិធីនេះ គឺដើម្បីបង្ហាញពីគម្រោងរឿងថ្មីៗ ដែលនឹងត្រៀមនាពាក់កណ្តាលឆ្នាំ ២០១៩នេះ។

ជាការពិត កម្មវិធីនេះបានធ្វើឡើង នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីតារាល្បីៗជាច្រើន ដូចជា៖​ James Jirayu, Bella Ranee, Denkhun Ngamnet, Phet Thakrit, Kimmy Kimberley, Ter Chantavit, Taew Natapohn, Yaya Urassaya, James Ma, Toey Pongsakorn, Nychaa Nuttanicha, Preem Ranida, and តារាជាច្រើនទៀតផងដែរ។

អ្វីដែលពិសេសម្នាក់ បានតុបតែងខ្លួន យ៉ាងស្អាត និងទាក់ទាញ ដែលធ្វើឱ្យទស្សនិកជនមើលហើយ ចង់មើលទៀត ព្រោះទាំងនេះ បានបង្ហាញថា តារាប្រុសស្រីទាំងអស់ កាន់តែផ្តោតការយកចិត្តទុកដាក់ ក្នុងការពង្រឹងសម្រស់របស់ខ្លួន និងរកនឹកអ្វីដែល​ប្លែកសម្រស់តែងខ្លួន ដើម្បីឱ្យស្រស់ស្អាត និងទាក់ទាញ។ តាមការសង្កេត ក្នុងកម្មវិធីនោះ «Vic Big 3» គឺមានតារាប្រុសស្រីមួយគូៗ បានបណ្តើរគ្នា ដឹកដៃយ៉ាងសមសួន ក្នុងការបង្ហាញវត្តមាន ដ៏ស្រស់ស្អាត ពិតជាលេចធ្លោរ គួរឱ្យគយគន់យ៉ាងខ្លាំង។

គួរជម្រាប់ថា ខ្សែភាពយន្ត ដែលលើកយកមកបង្ហាញ ក្នុងព្រឹត្តិការណ៍នេះរួមមាន៖ Plerng Naka, Klin Ka Salong, Thong Aek Mor Yah Tah Chalong, Krung Karm, Look Poo Chai The Series, Ruk Jung Eoi, Plerng Prang Tien, Wai Sab Saraek Kad 2, Santaya Tis Tarn, and រឿងជាច្រើនទៀតផងដែរ៕