(ស៊ុយអែត)៖ ក្រុមបាល់ទាត់តោខៀវ Chelsea និង Malmoe FF ដោយសារតែអ្នកគាំទ្ររបស់ខ្លួនរំខានដល់ការប្រកួតក្នុងជំនួបដែល Chelsea ទទួល​បានជ័យជម្នះ ២-១ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជើងទី១ នៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League។

ទណ្ឌកម្មទៅលើក្លឹបទាំងពីរខាងលើនេះ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខ ខណៈ UEFA កំពុង​ពិនិត្យបច្ច័យបន្ថែមជុំវិញការប្រកួត ក៏ដូចជាការបង្កភាពអនាធិបតេយ្យនៅក្នុងកីឡដ្ឋាននៃក្លឹប Malmoe FF នៃប្រទេសស៊ុយអែត។

Chelsea ត្រូវបានដាក់ពិន័យដោយសារតែអ្នកគាំទ្ររត់ចូលទីលានទៅឱបកីឡាករ Eden Hazard ក្នុងវគ្គទី២ និងបានធ្វើសុំអាវរបស់កីឡាករជនជាតិប៊ែលហ្ស៊ិកផងដែរ ខណៈអ្នកគាំទ្រខាងក្រុមម្ចាស់ផ្ទះ Malmoe FF បានដុតកំាំជ្រួច និងរបស់របរចូលទីលាន ធ្វើឲ្យរំខានដល់ការប្រកួត៕