(ភ្នំពេញ)៖ ពិធីការិនីដ៏ល្បីនៅក្នុងប្រទេសកម្ពុជា គឺវត្តមានរបស់អ្នកនាង យុគ ចិន្ដា បានសហការជាមួយតារាថៃដ៏ល្បី លោក ចាកគ្រិត យ៉ាណាម ​បង្ហាញនូវរូបមន្តសម្ងាត់មួយ ដែលម្ចាស់ហាងកាហ្វេទាំងអស់គ្នាគួរដឹង ដើម្បីបង្កើនរសជាតិកាហ្វេ និងភេសជ្ជ:ឲ្យកាន់តែឈ្ងុយឆ្ងាញ់ លក់កាន់តែដាច់ និងទទួលបានអតិថិជនកើនឡើង កាន់តែច្រើន។

ជាក់ស្ដែង កាលពីថ្មីៗនេះ វីដេអូស្ពតពាណិជ្ជកម្មដ៏ថ្មី និងគួរឲ្យចាប់អារម្មណ៍មួយ រួមសហការគ្នា រវាងតារាល្បីប្រចំាប្រទេសកម្ពុជា និង​ប្រទេសថៃ បានបង្ហោះនៅលើបណ្តាញសង្គម ដោយមានការចែករំលែកជាបន្ត បន្ទាប់យ៉ាងកក្រើក ដែលវីដេអូស្ពតនោះ បានបង្ហាញពីរូបមន្ត សម្ងាត់របស់ហាងកាហ្វេ និងភេសជ្ជ:ល្បីៗពីប្រទេសថៃ។

អ្វីដែលប្លែក និងអស្ចារ្យក្នុងស្ពតពាណិជ្ជកម្មនោះ គឺរូបមន្តសម្ងាត់នៅខាងលើ ដែលជាផលិតផលនំាចូល ដោយក្រុមហ៊ុន F&N Dairies Thailand ពីប្រទេសថៃ គឺទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា ដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ ដោយគ្រាន់តែចាក់បន្ថែមពីលើ បន្ទាប់ពីឆុងជាមួយទឹកដោះគោខាប់ធីផតរួចជាការស្រេច។

ផលិតផលទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ធីផត អ៊ិចស្រ្តា ​ជាផលិតផល ដែលមានគុណភាពល្អ និង​លក់ដាច់ ធីផតទំាងគូនេះ មានដាក់លក់នៅតាមបញ្ជរ​លក់ទំនិញរបស់ផ្សារទីប្រជុំជន ផ្សារទំនើប និងហាងលក់ចាប់ហួយនៅតាមផ្ទះជាដើម។ សម្រាប់អតិថិជនទំាងអស់ ក៏អាចរកជាវបាននៅគ្រប់ទីតាំងទាំងអស់នោះ​ បានផងដែរ។

គួរបញ្ជាក់ដែរ ទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា គឺជារូបមន្តសម្ងាត់ខាងលើដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ (រូបមន្តមកពីប្រទេសថៃ) ដែលជាឱកាសពិសេសសម្រាប់ម្ចាស់ហាងកាហ្វេទាំងអស់គ្នា អាចក្លាយជាអ្នកលក់បន្តបាន និងទទួលបានប្រាក់ចំណេញបន្ថែម៕

ចង់ដឹងថា រូបមន្តសម្ងាត់នោះជាអ្វី និងហេតុអ្វីបានជាលក់ដាច់ម្ល៉េះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖