(ភ្នំពេញ)៖ ពិធីការិនីរូបស្រស់មានឈ្មោះ ជាអ្នកមេម៉ាយក្តៅស្រួចអ្នកនាងសុខ សោម៉ាវត្តី ដែលកន្លងមកត្រូវបានទស្សនិកជនគ្រប់ដឹងថា បច្ចុប្បន្ននាងកំពុតែសាងសម្ព័ន្ធស្នេហាជាផ្អែមល្ហែមជាមួយកីឡាករ លីវ៉ា ហេទ នោះ ថ្មីៗនេះនាងបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបខ្លាំង ក្រោយពេលទទួលបានការដូរពិសេសពីដៃគូស្នេហ៍រូបនេះនាថ្ងៃ១៤ កុម្ភៈ។

ទំនាក់ទំនងរវាងតារាស្រី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ តាមការកត់សម្គាល់ត្រូវបានអ្នកគាំទ្រមើលឃើញថា គិតមកទល់ពេលនេះភាពស្និទ្ធស្នាលផ្អែមល្ហែមរបស់អ្នកទាំងពីរ កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពីសម្ព័ន្ធភាពដ៏ស្អិតល្មួត ប្រៀបបាននឹងសត្វលលកញីឈ្មោលអញ្ចឹងដែរ។ ជាក់ស្តែងថ្មីៗនេះ អ្វីដែលកាន់តែពិសេសខ្លាំងទៀតនោះលោក លី វ៉ាហេទ បានធ្វើឲ្យ សុខ សោម៉ាវត្តី រំភើបមិនស្ទើរ ព្រមជាមួយការពោលពាក្យសរសើរមិនដាច់ពីមាត់ផងដែរ។

បង្ហោះរូបភាព និងវីដេអូនៃការ Surprise កាដូរពិសេស រហូតធ្វើឲ្យអ្នកនាង សុខ សោម៉ាវត្តី បានលើកឡើងថា «មិនចេះកុហក មិនចេះរករឿង មិនចេះសួរនាំច្រើន ប្រចណ្ឌច្រើនព្រោះស្រលាញ់ ធ្វើអ្វីក៏មិនឲ្យធ្វើដែរ ព្រោះគាត់ជាអ្នកធ្វើ សូម្បីតែរឿងយំក៏មិនអោយយំដែរ ចង់បានអីក៏មិនឱ្យខ្ញុំទិញដែរ តែគាត់លួចទៅសន្សំលុយទិញឱ្យ តាំងពីស្គាល់គ្នាមក Ualway treat me like a Prince …Ok U win Puhed ។ ខ្សែដៃ​នឹងគ្រាន់តែលួច Save រូបសោះ ក្បាលខូចណាស់ L... more than can say babe សុំបែបនេះរហូតណា។»

ជាមួយគ្នានៃការបញ្ចេញសារដ៏រំភើបស្ទើរស្រក់ទឹកភ្នែករបស់តារាស្រីអ្នកនាង សុខ សោម៉ាវត្តី ក្រោយពេលទទួលបានការយកចិត្តទុកដាក់ និងការស្រលាញ់រហូតទទួលបានការ Surprise កាដូរពិសេស គឺខ្សែដៃពីគូស្នេហ៍សង្ហាជាកីឡាករបាល់ទាត់ ខាងលើនេះដែរ ក៏មានទស្សនិកជនជាច្រើនបានលើកសរសើរ និងគាំទ្រលើសម្ព័ន្ធភាពទំនាក់ទំនងស្នេហាសរបស់ពួកគេ។

សូមជម្រាប់ថាឱកាសដែលពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី ទទួលបានការ Surprise ពី លី វ៉ាហេទ គឺធ្វើឡើងចំពេលទិវានៃក្តីស្រលាញ់១៤ កុម្ភៈ ដែល​ទើបកន្លងផុតថ្មីៗនេះ៕