(កូរ៉េ)៖ Brave Brothers ដែលជាអ្នកផលិតអាល់ប៊ុមសូឡូរបស់ Park Bom បានបង្ហាញជំនឿចិត្តដ៏មុតមាំថា តន្ត្រីរបស់នាងនឹងក្លាយជាបទចម្រៀងល្អបំផុត។

នៅក្នុងបទសម្ភាសន៍ជាមួយ Expo News កាលពីថ្ងៃទី១៥ ខែកុម្ភៈ Brave Brothers និយាយថា «ខ្ញុំបានធ្វើការលើអាល់ប៊ុមនេះអស់រយៈពេលពីរបីខែ រហូតដល់ខ្ញុំទទួលបានសំណើពីខាង Park Bom។ ខ្ញុំពិតជាចូលចិត្តសម្លេងរបស់នាង ដូច្នេះខ្ញុំសម្រេចចិត្តផលិតអាល់ប៊ុមសម្រាប់នាង ហើយចង់ធ្វើឲ្យនាង ជាកំពូលតារាចម្រៀងឈរនៅលំដាប់ថ្នាក់លេខមួយ»

ផលិតកររូបនេះបន្តថា សាធារណជននឹងភ្ញាក់ផ្អើលខ្លាំងជាមួយនឹងតន្ត្រីថ្មីរបស់ Park Bom ហើយលោកធានាថា វាពិតជាបទចម្រៀងល្អបំផុតពុំធ្លាប់មានពីមុនមក មិនដូចអ្វីដែលនាងធ្លាប់បង្ហាញនៅក្នុងក្រុម 2NE1 នោះទេ។

តាមរយៈអ្វីដែល Brave Brothers បង្ហាញនេះអ្នកគាំទ្រពិតជារង់ចាំយ៉ាងអន្ទះសារ ដើម្បីស្តាប់បទចម្រៀងថ្មីរបស់តារាស្រីក្នុងដួងចិត្តរបស់ពួកគេ។ គួរ​បញ្ជាក់ថា Park Bom បានចុះកិច្ចសន្យាជាមួយ D-Nation បន្ទាប់ពីកិច្ចសន្យារបស់នាងជាមួយ YG បានបញ្ចប់ ហើយពេលនេះនាងក៏កំពុងត្រៀមចេញអាល់ប៊ុមថ្មីនៅខែក្រោយផងដែរ។ ដូច្នេះ កុំភ្លេចរង់ចាំស្តាប់បទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីដ៏ពិសេសនេះ!