(លីវើភូល)៖ ក្រុមរងជើងឯកឆ្នាំទៅ ហង្សក្រហម Liverpool មិនអាចធ្វើអ្វីក្រុមជើងឯកមកពីអាល្លឺម៉ង់ Bayern Munich បានឡើយ ក្រៅពីស្មើលទ្ធផលគ្នា ០-០ នាយប់មិញនេះក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេសនៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Champions League។

តាមរយៈលទ្ធផលគ្មានគ្រាប់បាល់ក្នុងដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp រឹតតែលំបាកខ្លាំងឡើង ដ្បិតត្រូវលេងនៅទឹកដីកីឡដ្ឋាន Allianz Arena របស់ក្លឹបខ្លារខិន Bayern Munich វិញនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

មួយវិញទៀត ក្រុមអង់គ្លេស Liverpool កំពុងមានបញ្ហារបួសកីឡាករខ្សែការពារថ្លៃជាងគេលោក Virgil van Dijk ក្នុងខណៈដែលត្រូវការគ្រាប់បាល់ក្រៅដីថែមទៀតផងនោះ ហើយក្រុមជើងឯក Champions League ៥សម័យកាល ដូចគ្នា Bayern Munich ជាក្រុមមួយដែលត្រូវបានគេមើលឃើញថា មានភាពរឹងមាំក្នុងទឹកដី៕