(ភ្នំពេញ​)៖​ តារាសម្តែង​ និងជាតារាបង្ហាញម៉ូដ​ បុរសសង្ហារ​ សាច់សរ​ លោក​ អ៊ុង​ ច័ន្ទចក្រី​ នៅពេលថ្មីៗនេះ​បានធ្វើឲ្យតារាកិត្តិយស​ ៦ដួង​ ស្ទើរតែបាក់ចង្កេះ​ ព្រោះតែក្នុងនោះ​ មានតារា៣ដួង​ ជ្រើសរើសថា​ លោក​ច្រៀងពីរោះ​ ខណៈតារាប្រុស៣ដួងផ្សេងទៀត​ ថាច្រៀងមិនពិរោះ​ ដែលធ្វើឲ្យកម្មវិធីនេះ​ ក្លាយទៅជាប្រធានបទក្តៅ​ និងធ្វើឲ្យកម្មវិធីផ្ទុះសំណើចខ្លាំង​ នៅក្នុងវគ្គជ្រើសរើសយកលោកផងដែរ។

ថ្វីត្បិត​តែ​ កម្មវិធី​ «I can see your voice cambodia» ​ជាកម្មវិធីថ្មីក៏ពិតមែន​ តែពីមួយវគ្គទៅមួយវគ្គសង្កេតឃើញថា​ មានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន​ តួយ៉ាង​ ដូចជាថ្មីៗនេះ​ តារាសម្តែងបុរសសង្ហាររូបស្អាត​ ដែលជាតារាពន្លកថ្មី​ លោក​ អ៊ុង​ ច័ន្ទចក្រី​ បានកូរកម្មវិធីម៉ាអេម​ ទាំងវគ្គបញ្ចេញក្បាច់រាំ​ ទាំងការបកស្រាយបទចម្រៀង​ គឺថា​ ធ្វើឲ្យតារាៗ​ និងអ្នកទស្សនាពិបាកក្នុងការវិភាគទៅលើរូបលោក​ ដោយអ្នកខ្លះថា​ លោកច្រៀងពិរោះ​ ខ្លះថាលោកច្រៀងមិនពិរោះជាដើម។

ឈានមកដល់វគ្គបញ្ចេញសមត្ថភាព​ តារារូបនេះ​ បានបញ្ចេញក្បាច់រាំ​ យ៉ាងរស់រវើក​ ធ្វើពិបាកក្នុងការជ្រើសរើសថាច្រៀង ពីរោះឬអត់។ រហូតឈានដល់វគ្គច្រៀង​ លោកបានធ្វើឲ្យតារាកិត្តិយស​ លោក​ ណុប​ បាយ៉ារិទ្ធ​ និងតារា៥ដួងផ្សេងទៀត​ ស្ទើរបាក់ចង្កេះ​ព្រោះតែលោកមិនមែនជាតារាចម្រៀងអាជីព ​មិនអាចច្រៀងពីរោះ​ នោះឡើយ​។

កុំឲ្យខាតពេល​ ចង់ដឹងថា​ តើវីដេអូនៅក្នុងកម្មវិធី​ មានភាពកំប្លុកកំប្លែង​ សើចសប្បាយយ៉ាងណាខ្លះ​ ក្នុងកម្មវិធី​ «I can see your voice cambodia» ក្នុងវគ្គរើសយកលោក​ អ៊ុង​ ច័ន្ទចក្រី​ មានភាពសប្បាយរីករាយយ៉ាងណា​ សូមទស្សនាវីដេអូទាំងអស់គ្នា៖