(កូរ៉េ)៖ នៅក្នុងបទសម្ភាសន៍ជាមួយ Herald Pop កំពូលតារាចម្រៀង Rain ដែលលោកតែងតែទទួលជោគជ័យគ្រប់ពេលក្នុងអាជីពតារាចម្រៀង និងជាតារាសម្តែងម្នាក់ Rain បានបង្ហាញអារម្មណ៍ដ៏ស្មោះថា «មូលហេតុដែលខ្ញុំត្រូវបានគេហៅថា «តារាពិភពលោក» គឺមិនមានបាតុភូតអ្វីច្រើនទេ។ ប្រជាជនកូរ៉េទាំងអស់ដែលធ្វើការនៅក្រៅប្រទេស ត្រូវការការកោតសរសើរដូចគ្នា»

ជាមួយគ្នានេះ Rain បានពន្យល់ថា «ជនបរទេសរៀនភាសាកូរ៉េ និងស្គាល់វប្បធម៌កូរ៉េតាមរយៈពួកគេ»។ កាលពីមុនលោកត្រូវរៀបចំ Q & A ជា​ភាសាអង់គ្លេស នៅពេលធ្វើដំណើរទេសចរណ៍ពិភពលោក ប៉ុន្តែឥឡូវនេះពួកគេអាចយល់និងឆ្លើយ នៅពេលលោកនិយាយភាសាកូរ៉េ។ ពួកគេ​រៀនតាមរយៈ YouTube តារាចម្រៀង K-pop តារាសម្តែងកូរ៉េ និងមាតិកាភាសាកូរ៉េ។

នឹកដល់ BTS, Rain ក៏បានកោតសរសើរក្រុមតារាចម្រៀងប្រុសវ័យក្មេងនេះថា ពួកគេបានបង្កើតរឿងដ៏អស្ចារ្យស្ទើរតែមិនចង់ជឿ ហើយលោកគិតថា TWICE និងសិល្បករផ្សេងទៀតក៏ត្រូវការ ឱកាសទទួលបានជោគជ័យដែរ។

មិនត្រឹមតែ Rain ទេ ចំណែក Psy ក៏បានសរសើរដល់ BTS និង TWICE ផងដែរ ព្រោះតែក្រុម K-Pop ទាំងពីរតែងតែចែករំលែកពីវប្បធម៌កូរ៉េគ្រប់ពេល ដែលពួកគេចេញទៅសម្តែងនៅក្រៅប្រទេស៕