(ម៉ាឌ្រីដ)៖ ការប្រកូតប្រជែងនៃពានរង្វាន់ដ៏ធំលំដាប់ទី ២ប្រចាំនៅតំបន់អឺរ៉ុប Europa League នៅពេលនេះបានរងឃើញក្លឹបឡើងមកវគ្គ ១៦ក្រុមចុងក្រោយអស់ហើយ ដែលការប្រកួតប្រជែងនេះវគ្គ ៣២ក្រុមបានបញ្ចប់នាថ្ងៃទី ២២ ខែកុម្ពៈ ឆ្នាំ២០១៩នេះ។

ក្រុមដែលមកពីប្រទេសអេស្ប៉ាញ ៣ក្រុមមាន Sevilla FC, Valencia, Villarreal ដែលក្រុមទាំងបីបានយកឈ្នះគូប្រជែងកាលពីវគ្គ ៣២ក្រុមដូចគ្នាដោយមានក្រុមមកពី ១២ប្រទេសចូលរួមក្នុងនោះមាន Arsenal, Chelsea មកពីអង់គ្លេស, Benfica មកពីព័រទុយហ្គាល, Dinamo Zagreb មកពីក្រូអាត, Dynamo Kyiv មកពីអ៊ុយក្រែន, Eintracht Frankfurt មកពីអាល្លឺម៉ង, Inter Millan, Napoli មកពីអ៊ីតាលី, Krasnodar មកពីរុស្ស៊ី, Rennes មកពីបារាំង, Red Bull Salzburg មកពីអូត្រីស, Sevilla FC, Valencia, Villarreal មកពីអេស្ប៉ាញ, Zenit Saint Petersburg មកពីរុស្ស៊ី, និងក្រុម Slavia Praha មកពីសាធារណៈរដ្ឋឆេក។

បញ្ជាក់ផងថា ការប្រកួតប្រជែងនេះបាន ចាប់ផ្តើមតាំងពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ ហើយនិងត្រូវបញ្ចប់ទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ គ្រាដែលបច្ចុប្បន្នកីឡាករ Moanes Dabour របស់ក្លឹប Red Bull Salzburg៕