(បរទេស)៖ ជាការពិត រូបរាងកាយរបស់មនុស្សនៅលើពិភពលោកយើងនេះ គឺមានភាពអស្ចារ្យ និងខុសប្លែកផ្សេងៗពីគ្នា ខណៈតារាម៉ូដែលស្រី ជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Sophia Hadjipanteli ត្រូវបានមនុស្សជាច្រើន ដែលទើបស្គាល់នាងដំបូង សម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែចិញ្ចើមរបស់នាង មានទម្រង់ធំ និងក្រាស់ ខ្មៅ ខុសពីមនុស្សដទៃ ពោលគឺកម្រមានតែម្តង។

កញ្ញា Sophia Hadjipanteli ត្រូវបានគេដឹងថា នាងមានអាយុ ២២ ឆ្នាំហើយ ខណៈបច្ចុប្បន្នក្រៅពីមានអាជីពជាតារាម៉ូដែល នាងកំពុងតែបន្តការសិក្សានៅសាលសវិទ្យាល័យ Maryland ផ្នែកទីផ្សារ។ តារាស្រីរូបនេះ កើតក្នុងគ្រួសារមួយ ដែលមានបងប្អូនពីរនាក់ គឺនាង និងបងប្រុសរបស់នាង ខណៈនាងជាកូនពៅក្នុងគ្រួសារ។ ចាប់តាំងពីប្រឡងជាប់ជាតារាម៉ូដែលមក នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងរូបស្រស់ កំពស់ និងរោមចញ្ចើមពីកំណើតរបស់នាង មិនតែប៉ុណ្ណោះ នាងបានក្លាយជានិមិត្តរូបមួយ ចំពោះអ្នកគាំទ្រ ដែលពួកគេចូលចិត្តយកគំរូតាមទម្រងចិញ្ចើមរបស់នាង។

ជាការកត់សម្គាល់នៅលើបណ្តាញសង្គម Instagram របស់តារាម៉ូដែលស្រី Sophia Hadjipanteli មានអ្នក Follow ដល់ទៅ ១៦៥,០០០នាក់ឯណោះ ដែលជាចំនួនមួយយ៉ាងច្រើន សម្រាប់តារាស្រីរូបនេះ។ ទន្ទឹមគ្នានេះ នាងក៏ត្រូវបានមនុស្សមួយចំនួន ព្រមទាំងបណ្តាញសព្វផ្សាយផ្នែក troll នានា ធ្វើការរិះគន់ទៅលើចញ្ចើមរបស់នាងផងដែរ។ ពាក់ព័ន្ធនឹងការ រិះគន់ទៅលើចញ្ចើមរបស់នាងនេះ Hadjipanteli ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយពីមុនមកថា «នៅពេលដែលមនុស្សនិយាយថា ចិញ្ចើមខ្ញុំគួរឱ្យខ្ពើម គឺវាដូចទៅនឹងអ្វី ដែលគួរឱ្យខ្ពើមនៅលើខ្លួនរបស់នាងដែរ ដូចជា សក់ និងមុខមាត់អ្នកជាដើម។ អ្នកប្រហែលជាធ្វើដំណើរជុំវិញពិភពលោកឥលូវនេះ ហើយប្រហែលនឹងមិនឃើញខ្ញុំក្នុងជីវិតអ្នកទេ»

Sophia Hadjipanteli បន្តថា «ខ្ញុំគិតថា មានមនុស្សជាច្រើនមកពី មជ្ឈឹមបូព៌ា ដែលដឹងពីរោមចិញ្ចើមខ្ញុំ ហើយប្រាប់ថាឱ្យកោវាចេញទៅ។ ទោះបីជាយ៉ាងណានាងនិយាយថា ខ្ញុំជឿថា មតិរបស់មនុស្សដទៃ មិនអាចយល់ និងកំណត់ពីភាពស្រស់ស្អាតរបស់ខ្ញុំបានទេ»