(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅពេលថ្មីនេះបានបង្ហាញឡូហ្គោថ្មីនាល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ គឺដើម្បីឲ្យប្លែកពីស្ថាប័នការងារក្រសួងការពារជាតិ នេះបើតាមការពន្យល់ពីលោក ខូវ ឆាយ ដែលជាអគ្គលេខាធិការ ក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ក្លឹបក៏បានសម្រេចជ្រើសរើសរចនាបថថ្មី ដែលមានលក្ខណៈទៅនឹងក្រសួងការពារជាតិ តែមិនយកលំនាំទាំងស្រុងដូចមុននោះទេ។

 លោក ខូវ ឆាយ ក៏បានលម្អិតថា «ដោយសារឡូហ្គោចាស់ជារបស់ក្រសួងការពារជាតិទាំងមូល ដោយយើងប្រជុំជាមួយថ្នាក់ដឹកនាំយើងសម្រេចថា ឡូហ្គោក្លឹបបាល់ទាត់ គ្រាន់តែស្រដៀង តែមិនគួរយកឡូហ្គោក្រសួងការពារជាតិទាំងមូលយកមកប្រើ នៅពេលនេះយើងសម្រេចយកឡូហ្គោតំណាងក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលផ្ទុយពីក្រសួងដែលទូលំទូលាយពេក»

 សួមបញ្ជាក់ផងថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ទើបតែបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន៣ លើកនៅឆ្នាំ២០១០, ២០១៦ និង២០១៨ តែនៅមិនទាន់ឈ្នះជើងឯក MCL លីគកំពូលកម្ពុជានៅឡើយទេគិតពីឆ្នាំ២០០៥ មក។

ក្រុមដឹកនាំដោយគ្រូបង្គោល ភា សុភ័ក្ត្រា នៅរដូវកាល២០១៩ នេះនិងធ្វើការប្រកួតសប្តាហ៍ទី ១ ដោយត្រូវប៉ះក្លឹបអង្គរថាយហ្គឺ នាកីឡដ្ឋានស្តាតចាស់៕

Advertising