(ថៃ)៖ ខណៈទស្សនិកជនកំពុងតែ ចាប់អារម្មណ៍ទៅលើតារាស្រីៗល្បីឈ្មោះ ដែលបានចំណាយលុយម៉ឺនដុល្លារ សម្រាប់របស់ប្រើប្រាស់ ដូចជាកញ្ញា យ៉ាយ៉ា នោះ ពេលនេះ មានតារាស្រីមួយដួងទៀតហើយ ដែលចំណាយលុយច្រើនកប់ពពក ក្នុងការទិញកាបូបម៉ាក់ល្បី សម្រាប់ទៅចូលរួមក្នុងកម្មវិធីនានា គឺ កញ្ញា Kemberly ។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា បានចំណាយប្រាក់យ៉ាងច្រើន រហូតដល់ទៅជាង ១ម៉ឺនដុល្លារ គ្រាន់តែកាបូបមួយៗប៉ុណ្ណោះ។

តួឯកស្រីរូបស្រស់ កំពុងមានឈ្មោះបោះសំលេងក្នុងប្រទេសថៃនាង Kimberly Ann Voltemas ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងតែងតែប្រើប្រាស់របស់ទាន់សម័យ និងទំនើបៗ មិនថាសម្លៀកបំពាក់ ស្បែកជើង ឬកាបូបនោះទេ។ តារាដួងនេះ ក៏ត្រូវបានគេដឹងដែរថា គឺជាតួឯកស្រីនៅក្នុងសិល្បៈថៃ ដែលបាននិយមប្រើប្រាស់កាបូបម៉ាក Hermès តែក៏មិនបានន័យថា នាងប្រើតែម៉ាក់ហ្នឹងមួយដែរ ពោលគឺច្រើនម៉ូត ច្រើនបែប ផ្សេងទៀត ខណៈម៉ូតទាំងនោះ សុទ្ធសឹងតែកំពុងល្បីខ្លាំងលើទីផ្សារ។

មកដឹងពីតម្លៃកាបូបរបស់ Kimberly ដូចតទៅ៖
១៖ កាបូបម៉ាក Hermès Gold Baby Birkin 25cm Togo Gold GHW Satchel Jewel តម្លៃប្រមាណ $15,999

២៖ កាបូបម៉ាក Hermès Black Baby Birkin 25cm Togo Gold Ghw Satchel Jewel តម្លៃប្រមាណ $22,750

៣៖ កាបូបម៉ាក Hermès Blue Paon Clemence Leather 32cm Kelly Bag Gold Hardware តម្លៃប្រមាណ $15,995

៤៖ កាបូបម៉ាក Hermès New Birkin 25 Cm Togo Palladium Hardware BLUE NUIT Tote Bag តម្លៃប្រមាណ $20,249

៥៖ កាបូបម៉ាក Hermès Etain Togo Retourne Kelly 28cm Palladium Hardware តម្លៃប្រមាណ $19,750.00

៦៖ កាបូបម៉ាក Hermès Feu Orange 30cm Togo Birkin Gold GHW តម្លៃប្រមាណ $19,995

៧៖ កាបូបមួយនេះម៉ាក Hermès Rouge Casaque 30cm Birkin Lipstick Red Epsom Gold Hardware X Stamp តម្លៃប្រមាណ $20,950

Advertising