(លីវើពូល)៖ ក្លឹបអង់គ្លេស Liverpool ទទួលបានជ័យជម្នះយ៉ាងអស្ចារ្យក្នុងការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Champions League ឆ្នាំ២០១៩ ដោយបានយកឈ្នះក្រុមភ្ញៀវ FC Porto ក្នុងលទ្ធផល ២-០ ដែលការប្រកួតធ្វើឡើងកីឡដ្ឋាន Anfield ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

ក្នុងការប្រកួតក្លឹបហង្សក្រហម Liverpool រកបាន ២គ្រាប់តាំងតែពីតង់ទី១ ដោយកីឡាករ Naby Keita នាទីទី៥ និងខ្សែប្រយុទ្ធ Roberto Firmino រកបាននៅនាទីទី២៦ ខណៈអ្នកចាំទី Alisson បានមិនបណ្ដោយឲ្យរបូតគ្រាប់បាល់រហូតដល់ចប់ការប្រកួត។

គួរបញ្ជាក់ផងថា ការប្រកួតជើងទី២ គឺធ្វើនៅទឹកដី FC Porto នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Estádio do Dragão ខណៈកាលពីរដូវកាលមុនឆ្នាំ២០១៨ ក្រុមទាំង២ បានប៉ះគ្នាម្ដងរួចមកហើយ ដោយក្រុមហង្សក្រហម បានយកឈ្នះក្រុមម្ចាស់ផ្ទះ Porto ៥-០ ទាំងពីរជើង៕