(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់ Atletico Madrid បានប្រកាសពីការទិញផ្តាច់សម្រាប់កីឡាករចាំទី Jan Oblak ក្នុងតម្លៃខ្លួន ប្រមាណ ៨៧លានផោន ស្មើនឹង ១១៣លានដុល្លារ បន្ទាប់ពីក្លឹបអេស្ប៉ាញមួយនេះបានចុះកិច្ចសន្យាខ្ចីជើងពីក្លឹប Benfica របស់ប្រទេសព័រទុយហ្គាល់កាលឆ្នាំ២០១៤ កន្លងទៅ។

បន្ទាប់ពីទិញផ្តាច់នេះដែរ កីឡាករក្នុងក្រុមជម្រើសជាតិស្លូវ៉ានីរូបនេះ ក៏បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Madrid ពោលនឹងផុតកំណត់ដល់ឆ្នាំ២០២៣ បន្ទាប់ពីមិនមានក្លឹបណាចាប់អារម្មណ៍។ នេះបើតាមការចេញផ្សាយដោយ Dailymail នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

Oblak បានចូលលេងចំនួន ៣២ប្រកួតនៃក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ ក្នុងចំណោម ២០៣ប្រកួតឲ្យ At.Madrid និងសង្គ្រោះបាល់បាន ១១៥គ្រាប់ ខណៈកីឡាករវ័យ ២៦ឆ្នាំរូបនេះ បានរួមចំណែកជួយក្លឹបអេស្ប៉ាមួយនេះឈ្នះពាន UEFA Europa League ១ដង, UEFA Super Cup ១ដង និងពានរង្វាន់ Spanish-Super Cup បាន ១ដងដែរ៕