(ភ្នំពេញ)៖ ការប្រកួតប្រដាល់នៃកម្មវិធី ONE Championship កីឡាករគុនខ្មែរ សុខ ធី នឹងត្រូវតតាំងជាមួយកីឡាករជើងខ្លាំងថៃ Rottang Jitmuangnon នៅសង្វៀន ONE នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ហើយក្នុងនោះកីឡាករ Superlek ដែលបានវាយឈ្នះអ្នកប្រយុទ្ធគុនខ្មែរ ឡៅ ចិត្ត្រា ត្រូវប៉ះកីឡាករព័រទុយហ្គាល់ Rui Botelho។

ការប្រកួតដែលធ្វើឡើងនាទីក្រុងបាងកក ប្រទេសថៃនៅសង្វៀន IMPACH Arena អ្នកប្រយុទ្ធជើងខ្លាំងថៃដែលជាម្ចាស់ខ្សែក្រវាត់កម្រិត Bantamweight កីឡាករ Nong-O Gaiyanghadao នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនដោយត្រូវប៉ះកីឡាករជប៉ុន HIROAKI SUZUKI។

គួរបញ្ជាក់ផងថា ការប្រកួតក្នុងប្រភេទកម្រិត Flyweight រវាងកីឡាករគុនខ្មែរ សុខ ធី ដែលធ្លាប់ឡើងសង្វៀន ONE បាន ២លើកមកហើយនោះនឹងប៉ះថៃ Rottang នៃជំនួបមិត្តភាពអន្តរជាតិ ដែលជាគូទី១០ ខណៈ Rottang ធ្លាប់ជាគូប្រកួតដ៏ស្វិតស្វាញខ្លាំងទល់នឹងជើងខ្លាំងជប៉ុន Nasukawa កាលឆ្នាំ២០១៨ ដើម្បីឈានទៅប្រកួតដណ្តើមខ្សែក្រវាត់ណាមួយ បើសិនបើ សុខ ធី អាចយកឈ្នះជើងខ្លាំងថៃនេះបាន៕